13 នៅលើកទីពីរ លោកយ៉ូសែបបានបង្ហាញខ្លួនឲ្យបងៗរបស់គាត់ស្គាល់ ហើយស្ដេចស្រុកអេស៊ីព្ទក៏បានដឹងអំពីគ្រួសាររបស់លោកយ៉ូសែប
14 លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុករបស់គាត់ និងសាច់ញាតិទាំងចិតសិបប្រាំនាក់របស់គាត់ឲ្យមក
15 ដូច្នេះលោកយ៉ាកុបបានចុះទៅឯស្រុកអេស៊ីព្ទ ហើយគាត់ និងដូនតារបស់យើងបានស្លាប់នៅទីនោះ។
16 ពួកគេបានយកសពអ្នកទាំងនោះត្រលប់មកក្រុងស៊ីគែមវិញ ហើយបានបញ្ចុះនៅក្នុងផ្នូរដែលលោកអ័ប្រាហាំបានយកប្រាក់មួយចំនួនទិញពីកូនចៅរបស់លោកហេម័រនៅក្រុងស៊ីគែម
17 នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័ប្រាហាំជិតបានសម្រេច នោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗនៅក្នុងស្រុកអេស៊ីព្ទ
18 រហូតដល់មានស្ដេចមួយអង្គទៀតដែលមិនបានស្គាល់លោកយ៉ូសែប ឡើងគ្រងរាជ្យលើស្រុកអេស៊ីព្ទ។
19 ស្ដេចនោះបានប្រើល្បិចអាក្រក់មកលើជនជាតិរបស់យើង ព្រមទាំងបានធ្វើបាបដូនតារបស់យើង ដោយឲ្យបំបរបង់កូនៗរបស់ពួកគេចោលដើម្បីកុំឲ្យមានជីវិតរស់