17 នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័ប្រាហាំជិតបានសម្រេច នោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗនៅក្នុងស្រុកអេស៊ីព្ទ
18 រហូតដល់មានស្ដេចមួយអង្គទៀតដែលមិនបានស្គាល់លោកយ៉ូសែប ឡើងគ្រងរាជ្យលើស្រុកអេស៊ីព្ទ។
19 ស្ដេចនោះបានប្រើល្បិចអាក្រក់មកលើជនជាតិរបស់យើង ព្រមទាំងបានធ្វើបាបដូនតារបស់យើង ដោយឲ្យបំបរបង់កូនៗរបស់ពួកគេចោលដើម្បីកុំឲ្យមានជីវិតរស់
20 គឺពេលនោះហើយ ដែលលោកម៉ូសេបានកើតមក ហើយមានរូបរាងស្រស់ស្អាតនៅចំពោះព្រះជាម្ចាស់ គាត់ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់អស់រយៈពេលបីខែ
21 រួចក៏ត្រូវបំបរបង់ចោល ប៉ុន្ដែបុត្រីរបស់ស្ដេចស្រុកអេស៊ីព្ទបានយកគាត់មកចិញ្ចឹមធ្វើជាបុត្ររបស់ព្រះនាង។
22 លោកម៉ូសេបានទទួលការអប់រំគ្រប់មុខវិជ្ជាទាំងអស់របស់ជនជាតិអេស៊ីព្ទ ហើយគាត់ពូកែទាំងនៅក្នុងការនិយាយស្ដី និងការប្រព្រឹត្ដិ។
23 នៅពេលគាត់មានអាយុសែសិបឆ្នាំ គាត់មានចិត្ដចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែលជាបងប្អូនរបស់គាត់។