25 ដ្បិតគាត់ស្មានថា បងប្អូនរបស់គាត់មុខជាយល់ថា ព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះដល់ពួកគេតាមរយៈដៃរបស់គាត់ ប៉ុន្ដែពួកគេមិនបានយល់ដូច្នោះឡើយ។
26 នៅថ្ងៃបន្ទាប់ គាត់ក៏ប្រទះឃើញពួកគេកំពុងវាយតប់គ្នា ហើយគាត់បានព្យាយាមផ្សះផ្សាពួកគេឲ្យត្រូវគ្នាវិញ ដោយនិយាយថា បងប្អូនអើយ! ពួកអ្នកជាបងប្អូននឹងគ្នា ហេតុអ្វីក៏បង្ករបួសស្នាមដល់គ្នាដូច្នេះ?
27 ប៉ុន្ដែអ្នកដែលកំពុងបង្ករបួសស្នាមដល់ម្នាក់ទៀតបានច្រានគាត់ ទាំងនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមសម្រាប់យើង?
28 តើអ្នកចង់សម្លាប់ខ្ញុំដូចជាអ្នកបានសម្លាប់ជនជាតិអេស៊ីព្ទម្នាក់កាលពីម្សិលមិញដែរឬ?
29 ពេលឮសំដីដូច្នេះ លោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌាន ហើយរស់នៅជាជនបរទេសនៅស្រុកនោះ គាត់បង្កើតបានកូនប្រុសពីរនាក់។
30 សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។
31 ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា