42 ដូច្នេះព្រះជាម្ចាស់ក៏បែរព្រះភក្ដ្រចេញពីពួកគេ ហើយបានប្រគល់ពួកគេឲ្យទៅបម្រើពលបរិវារនៅលើមេឃ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ! រយៈពេលសែសិបឆ្នាំនៅទីរហោឋាននោះ តើអ្នករាល់គ្នាបានយកសត្វតង្វាយ និងយញ្ញបូជាមកថ្វាយដល់យើងដែរឬទេ?
43 អ្នករាល់គ្នាបែរជាសែនរោងម៉ូឡុក និងផ្កាយរេមផាន់ជាព្រះរបស់អ្នករាល់គ្នា គឺជារូបព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ថ្វាយបង្គំ ដូច្នេះយើងនឹងបញ្ជូនអ្នករាល់គ្នាទៅឯនាយស្រុកបាប៊ីឡូន។
44 ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ
45 ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃ ដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ
46 ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ហើយស្ដេចបានសុំសង់ដំណាក់សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប
47 ប៉ុន្ដែជាស្ដេចសាឡូម៉ូនទេតើ ដែលបានសង់ដំណាក់ថ្វាយព្រះជាម្ចាស់
48 ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងកន្លែងដែលសង់ឡើងដោយដៃមនុស្សទេ ដូចដែលអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា