44 ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ
45 ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃ ដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ
46 ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ហើយស្ដេចបានសុំសង់ដំណាក់សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប
47 ប៉ុន្ដែជាស្ដេចសាឡូម៉ូនទេតើ ដែលបានសង់ដំណាក់ថ្វាយព្រះជាម្ចាស់
48 ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងកន្លែងដែលសង់ឡើងដោយដៃមនុស្សទេ ដូចដែលអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា
49 ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ឯផែនដីជាកំណល់ជើងរបស់យើង។ ព្រះអម្ចាស់បានមានបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងសម្រាករបស់យើងជាកន្លែងយ៉ាងដូចម្ដេច?
50 តើមិនមែនដៃរបស់យើងទេឬ ដែលបានបង្កើតរបស់ទាំងអស់នេះ?