50 តើមិនមែនដៃរបស់យើងទេឬ ដែលបានបង្កើតរបស់ទាំងអស់នេះ?
51 ឱអ្នករាល់គ្នាជាមនុស្សចចេស និងជាអ្នកមានចិត្ដ មានត្រចៀកមិនកាត់ស្បែកអើយ! អ្នករាល់គ្នាប្រឆាំងព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដូចជាដូនតារបស់អ្នករាល់គ្នាដែរ។
52 តើមានអ្នកនាំព្រះបន្ទូលណាម្នាក់ ដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀនដែរឬទេ? ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកមុនអំពីការយាងមករបស់ព្រះដ៏សុចរិត ហើយឥឡូវនេះ អ្នករាល់គ្នាក្លាយទៅជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គទៀត
53 គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតា ប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។
54 ពេលពួកគេឮសេចក្ដីទាំងនេះហើយ ក៏ខឹងជាខ្លាំងនៅក្នុងចិត្ដ ហើយសង្កៀតធ្មេញដាក់លោកស្ទេផាន។
55 ពេលនោះ លោកស្ទេផានបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏សម្លឹងមើលទៅលើមេឃ ហើយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូដែលកំពុងឈរនៅខាងស្ដាំព្រះជាម្ចាស់
56 ដូច្នេះគាត់ក៏និយាយថា៖ «មើល៍ ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះជាម្ចាស់!»