2 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
3 គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះជាម្ចាស់នៃការកម្សាន្ដចិត្ដគ្រប់បែបយ៉ាង
4 ជាព្រះដែលកម្សាន្ដចិត្ដយើងក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង ដើម្បីឲ្យយើងអាចកម្សាន្ដចិត្ដអស់អ្នកដែលជួបសេចក្ដីវេទនាគ្រប់បែបយ៉ាងបាន តាមរយៈការកម្សាន្ដចិត្ដដែលយើងបានទទួលពីព្រះជាម្ចាស់
5 ដ្បិតការរងទុក្ខរបស់ព្រះគ្រិស្ដមានកាន់តែច្រើនដល់យើងយ៉ាងណា ការកម្សាន្ដចិត្ដដល់យើងតាមរយៈព្រះគ្រិស្ដក៏មានកាន់តែច្រើនយ៉ាងនោះដែរ។
6 បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ដដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំនឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ
7 ហើយយើងមានសេចក្ដីសង្ឃឹមមុតមាំចំពោះអ្នករាល់គ្នា ដោយដឹងថា អ្នករាល់គ្នាជាអ្នករួមចំណែកក្នុងការរងទុក្ខជាយ៉ាងណា អ្នករាល់គ្នាក៏រួមចំណែកក្នុងការកម្សាន្ដចិត្ដជាយ៉ាងនោះដែរ។
8 ដ្បិតបងប្អូនអើយ! យើងមិនចង់ឲ្យអ្នករាល់គ្នានៅតែមិនដឹងអំពីសេចក្ដីវេទនារបស់យើងដែលកើតឡើងនៅស្រុកអាស៊ី គឺយើងមានបន្ទុកធ្ងន់ធ្ងរលើសកម្លាំង ធ្វើឲ្យយើងអស់សង្ឃឹមនឹងរស់នៅទៀត