7 ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ នេះមិនមែនដើម្បីបង្ហាញឲ្យឃើញថា យើងត្រូវបានទទួលស្គាល់នោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីមើលទៅ យើងដូចជាត្រូវបានបដិសេធចោលក៏ដោយ
8 ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានទេ គឺធ្វើដើម្បីសេចក្ដីពិត
9 ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែយើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
10 ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។
11 ទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ នោះព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា
12 ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ រីឯពួកបរិសុទ្ធទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
13 សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីប្រកបក្នុងព្រះវិញ្ញាណបរិសុទ្ធ។