14 ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលតែងតែនាំយើងចូលក្នុងក្បួនជ័យជម្នះរបស់ព្រះគ្រិស្ដជានិច្ច ហើយព្រះអង្គសាយភាយក្លិនដែលនាំឲ្យស្គាល់ព្រះអង្គ នៅគ្រប់ទីកន្លែងតាមរយៈយើង
15 ព្រោះយើងជាក្លិនពិដោររបស់ព្រះគ្រិស្ដ សម្រាប់ព្រះជាម្ចាស់ក្នុងចំណោមពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ និងពួកអ្នកដែលកំពុងវិនាស
16 សម្រាប់ពួកអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យស្លាប់ ប៉ុន្ដែសម្រាប់ពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំឲ្យមានជីវិត តើអ្នកណាស័ក្ដិសមនឹងកិច្ចការទាំងនេះ?
17 ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។