10 ជាអ្នកព្រួយចិត្ដ ប៉ុន្ដែត្រេកអរជានិច្ច ជាអ្នកក្រក្សត់ ប៉ុន្ដែធ្វើឲ្យមនុស្សជាច្រើនចម្រុងចម្រើន ជាអ្នកគ្មានអ្វីសោះ ប៉ុន្ដែមានសព្វគ្រប់។
11 បងប្អូននៅក្រុងកូរិនថូសអើយ! យើងបាននិយាយដោយស្មោះត្រង់ទៅកាន់អ្នករាល់គ្នា រីឯចិត្តរបស់យើងក៏ទូលំទូលាយដែរ
12 យើងមិនបានបង្ខាំងអ្នករាល់គ្នាទេ ប៉ុន្ដែចិត្ដអ្នករាល់គ្នាបង្ខាំងអ្នករាល់គ្នាវិញ។
13 ឥឡូវនេះ ខ្ញុំនិយាយដូចជានិយាយទៅកូនៗរបស់ខ្ញុំថា ចូរអ្នករាល់គ្នាមានចិត្ដទូលាយទុកជាការតបស្នងដូចគ្នាដែរចុះ។
14 មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតប្រកបគ្នាយ៉ាងដូចម្ដេចបាន? តើពន្លឺលាយឡំនឹងសេចក្ដីងងឹតយ៉ាងដូចម្ដេចបាន?
15 តើព្រះគ្រិស្ដ និងអារក្សបេលាលស្រុះស្រួលគ្នាយ៉ាងដូចម្ដេចបាន? តើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿយ៉ាងដូចម្ដេចបាន?
16 តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង»