20 ព្រមទាំងចៀសវាងកុំឲ្យអ្នកណាម្នាក់រិះគន់យើងបានឡើយចំពោះជំនួយដ៏ច្រើនដែលយើងកំពុងចាត់ចែង
21 ដ្បិតយើងតាំងចិត្ដធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមុខមនុស្សដែរ។
22 យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា។
23 ចំពោះលោកទីតុស គាត់ជាគូកនរបស់ខ្ញុំ និងជាអ្នករួមការងារជាមួយខ្ញុំសម្រាប់អ្នករាល់គ្នា រីឯពួកបងប្អូនរបស់យើងផ្សេងទៀត ពួកគេជាសាវករបស់ក្រុមជំនុំទាំងឡាយ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ
24 ដូច្នេះ ចូរបង្ហាញភស្ដុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនៈភាពរបស់យើងអំពីអ្នករាល់គ្នាឲ្យពួកគេបានឃើញនៅចំពោះមុខក្រុមជំនុំទាំងឡាយចុះ។