1 ចំពោះការឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ
2 ដ្បិតខ្ញុំបានស្គាល់ចិត្ដសង្វាតរបស់អ្នករាល់គ្នាហើយ បានជាខ្ញុំអួតពួកអ្នកស្រុកម៉ាសេដូនពីអ្នករាល់គ្នាថា ពួកអ្នកនៅស្រុកអាខៃបានត្រៀមតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយ ភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាបានជំរុញទឹកចិត្ដមនុស្សជាច្រើន។
3 ខ្ញុំបានចាត់បងប្អូនទាំងនោះឲ្យមក ដើម្បីកុំឲ្យមោទនភាពរបស់យើងអំពីអ្នករាល់គ្នាត្រង់ចំនុចនេះត្រលប់ជាឥតប្រយោជន៍ ហើយដើម្បីឲ្យអ្នករាល់គ្នាត្រៀមដូចដែលខ្ញុំបាននិយាយមែន
4 ក្រែងលោ បើសិនជាមានពួកអ្នកស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញអ្នករាល់គ្នាមិនបានត្រៀម នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងដែលមានការទុកចិត្ដនេះក៏មានសេចក្ដីខ្មាសដែរ។