មីកា 1:7-13 KHSV

7 រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែកគ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យកមក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។យើង​នឹង​កម្ទេច​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យា‌ចារដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃស្រី​ពេស្យា។

8 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេងខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប

9 ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដានិង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹមជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។

10 កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-‌លេ-‌អាប្រាឲ្យ​សោះ។

11 អ្នក​ស្រុក​សា‌ភៀរ​អើយចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ!អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់អ្នក​រាល់​គ្នា​បាន​ទេ។

12 អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គលដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះមក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។

13 អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ!អ្នក​បាន​នាំ​អាទិ៍​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូនឲ្យ​ប្រព្រឹត្ត​អំពើ​បាបដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែលចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។