8 រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយអ្នកប្រៀបដូចជាប៉មចាំយាមនិងជាបន្ទាយដ៏រឹងមាំអ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើមយេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
9 ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរហេតុអ្វីបានជាអ្នកឈឺចុកចាប់ដូចស្ត្រីសម្រាលកូនដូច្នេះ?តើអ្នកគ្មានស្ដេចទេឬ?តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
10 ក្រុងស៊ីយ៉ូនអើយចូរឈឺចាប់ និងស្រែកថ្ងូរដូចស្ត្រីសម្រាលកូនទៅ!ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុងទៅរស់នៅតាមស្រែចម្ការអ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នកព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
11 ឥឡូវនេះ ប្រជាជាតិជាច្រើនលើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា:“សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយសដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
12 ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យរបស់ព្រះអម្ចាស់ទេហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវនៅក្នុងលានបោកបែន។
13 «ប្រជាជនក្រុងស៊ីយ៉ូនអើយចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ!យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លាដូចគោដែលមានស្នែងធ្វើពីដែកក្រចកជើងធ្វើពីលង្ហិនអ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើនដូចគេបញ្ជាន់ស្រូវហើយញែកជយភ័ណ្ឌរបស់ពួកគេទុកសម្រាប់យើង ដែលជាព្រះអម្ចាស់និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើងដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
14 ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយចូរអារសាច់របស់ខ្លួនទៅ!ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយគេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់ជនជាតិអ៊ីស្រាអែល។