8 យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាទៅឲ្យប្រជាជនស្រុកយូដាហើយប្រជាជនយូដានឹងលក់ពួកគេទៅឲ្យអ្នកស្រុកសេបាជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ:ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!ចូរប្រមូលទាហានដ៏ពូកែ!ចូរឲ្យអ្នកចំបាំងចេញទៅសមរភូមិ!
10 ចូរយកផាលនង្គ័លមកដំធ្វើដាវចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!ចូរឲ្យអ្នកទន់ខ្សោយពោលថា“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
11 ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយចូរប្រញាប់ប្រញាល់នាំគ្នាមកចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ! ព្រះអម្ចាស់អើយសូមឲ្យកងពលរបស់ព្រះអង្គចុះមក!។
12 «ចូរឲ្យប្រជាជាតិនានាក្រោកឡើងទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាតដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
13 ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយចូរនាំគ្នាមកជាន់!ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
14 មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ជ្រលងភ្នំវិនិច្ឆ័យទោសដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!