យ៉ូអែល 3 KHSV

ការ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើងស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹមដូច​ដើម​ឡើង​វិញ

2 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត។នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះអ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រនិង​ជា​ចំណែក​មត៌ក​របស់​យើងដោយ​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោមជាតិ​សាសន៍​ទាំង‌ឡាយ។យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេយក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។

3 ពួក​គេ​យក​ប្រជា‌រាស្ត្រ​របស់​យើងទៅ​ចាប់​ឆ្នោត​ចែក​គ្នាពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យាពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។

4 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុសអ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាននៃ​ស្រុក​ភីលីស្ទីនតើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង?តើ​អ្នក​រាល់​គ្នា​ចង់​សង‌សឹក​នឹង​យើង​ឬ?ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើងនោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយហើយ​យ៉ាង​ឆាប់​រហ័សតាម​អំពើ​ដែល​អ្នក​រាល់​គ្នាប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។

5 អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើងគឺ​អ្វីៗ​ដ៏​មាន​តម្លៃទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។

6 អ្នក​រាល់​គ្នា​បាន​លក់​ប្រជា‌ជន​ស្រុក​យូដានិង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន‌ជាតិ​ក្រិកដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។

7 ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុកដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះឲ្យ​វិល​ត្រឡប់​មក​វិញ។យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នាតាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

8 យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាទៅ​ឲ្យ​ប្រជា‌ជន​ស្រុក​យូដាហើយ​ប្រជា‌ជន​យូដា​នឹង​លក់​ពួក​គេទៅ​ឲ្យ​អ្នក​ស្រុក​សេបាជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ:ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក!ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ!ចូរ​ឲ្យ​អ្នក​ចំបាំង​ចេញ​ទៅ​សមរ‌ភូមិ!

10 ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង!ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា“ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។

11 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មកចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះ‌អម្ចាស់​អើយសូម​ឲ្យ​កង‌ពល​របស់​ព្រះ‌អង្គ​ចុះ​មក!។

12 «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើងទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាតដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

13 ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត!ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយចូរ​នាំ​គ្នា​មក​ជាន់!ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ!ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។

14 មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោសដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!

15 ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យរីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។

16 ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូនព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹមផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើកតែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជា​ជម្រក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

17 «ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថាយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នាយើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូនជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពានក្រុង​នេះ​ទៀត។

18 នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​ទំពាំង‌បាយជូរពាស‌ពេញ​ភ្នំ ផ្ដល់​ទឹក​ទំពាំង‌បាយជូរ​ដ៏​ហូរ‌ហៀរ។នៅ​តាម​ភ្នំ​តូចៗ​ក៏​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើនដែល​ផ្ដល់​ទឹក​ដោះ​ដ៏​ហូរ‌ហៀរ​ដែរ។ទឹក​នឹង​ហូរ​សា​ជា​ថ្មីនៅ​តាម​ជ្រោះ​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា។មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ទៅ​ស្រោច​ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។

19 ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដាហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់នៅ​ក្នុង​ស្រុក​របស់​គេ។

20 រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។

21 យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះថា​គ្មាន​ទោស​ទៀត​ឡើយ។យើង​ជា​ព្រះ‌អម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។

ជំពូក

1 2 3