សាស្ដា 11:6-10 KHSV

6 ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ចការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចការ​ទាំង​អស់​ឡើយ។

7 ពន្លឺ​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ឃើញ​ពន្លឺ​ព្រះ‌អាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។

8 ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​អាយុ​វែង គាត់​ត្រូវ​តែ​សប្បាយ​រីក‌រាយ​ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​នៃ​អាយុ​ជីវិត​របស់​ខ្លួន គាត់​ក៏​ត្រូវ​នឹក​ចាំ​ថា ថ្ងៃ​ដែល​ងងឹត​អាប់‌អួ​មាន​ចំនួន​ច្រើន​ណាស់។ អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​សុទ្ធ​តែ​ឥត​បាន​ការ។

9 យុវជន​អើយ ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​រីក‌រាយ​ក្នុង​គ្រា​យុវ‌វ័យ​នេះ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទៅ។ ក៏​ប៉ុន្តែ តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

10 ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ដក​អ្វីៗ​ដែល​នាំ​ឲ្យ​រូប​កាយ​អ្នក​ឈឺ​ចាប់​នោះ​ចេញ ដ្បិត​យុវ‌វ័យ និង​គ្រា​ពេញ​វ័យ​មិន​នៅ​ស្ថិត‌ស្ថេរ​យូរ​ឡើយ។