2 ខ្ញុំគិតថា ការសើចសប្បាយជាការលេលា រីឯអំណររីករាយវិញ តើបានប្រយោជន៍អ្វី?
3 ខ្ញុំបានសម្រេចចិត្តយកសុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីឲ្យបានដឹងច្បាស់ថា អ្វីទៅជាការល្អ ដែលមនុស្សត្រូវប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។
4 ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួនឯង
5 ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។
6 ខ្ញុំបានជីកស្រះយកទឹកស្រោចស្រពព្រៃ ដែលមានកូនឈើដុះដេរដាស។
7 ខ្ញុំបានទិញអ្នកបម្រើប្រុសស្រី ថែមពីលើអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។
8 ខ្ញុំបានប្រមូលមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ដេច និងនគរនានា។ ខ្ញុំរកបានអ្នកចម្រៀងប្រុសស្រី និងអ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន ហើយក៏មានស្ត្រីស្នំជាច្រើនផង។