សេផា‌នី 1:8-14 KHSV

8 «នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា យើង​នឹង​ដាក់​ទោសពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេចព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាមសាសន៍​ដទៃ។

9 នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែលលោត​ពី​លើ​ក្រប​ទ្វារ​ព្រះ‌វិហារ តាម​របៀបសាសន៍​ដទៃ។យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្តអំពើ​ឃោរ‌ឃៅ និង​កល‌ល្បិចពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។

10 នៅ​ថ្ងៃ​នោះ​នឹង​មាន​ឮ​សម្រែក​លេច​ចេញ​ពី​ទ្វារ​មច្ឆាសម្រែក​យំ​សោក​លេច​ឮ​ពី​ជាយ​ក្រុង​ម្ខាងហើយ​សំឡេង​មហន្ត‌រាយ​លេច​ឮ​យ៉ាង​ខ្លាំងនៅ​តាម​ភ្នំ។

11 ប្រជា‌ជន​នៅ​ផ្សារ​ក្រោម​អើយចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ!ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​វិនាស​អស់​ហើយពួក​អស់​អ្នក​ដូរ​ប្រាក់​ក៏​ត្រូវ​អន្តរាយ​អស់​ដែរ។

12 នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះរុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោសនៅ​ក្រុង​យេរូ‌សាឡឹម។អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ព្រះ‌អម្ចាស់មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។

13 ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​រឹប​អូស​យកផ្ទះ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ពួក​គេ​សង់​ផ្ទះ តែ​មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេពួក​គេ​ដាំ​ទំពាំង‌បាយជូរតែ​ពុំ​អាច​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដែរ»។

14 ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម​របស់​ព្រះ‌អម្ចាស់នៅ​ជិត​បង្កើយ​ហើយថ្ងៃ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មកគេ​នឹង​ស្រែក​យំ​យ៉ាង​ជូរ‌ចត់សូម្បី​តែ​ទាហាន​ដ៏​អង់‌អាចក៏​ស្រែក​ហៅ​គេ​ជួយ​ដែរ។