ហូសេ 10:1-5 KHSV

1 ពី​ដើម ប្រជា‌ជន​អ៊ីស្រា‌អែលប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយជូរដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណាចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណាគេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយកាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។

2 ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះពួក​គេ​ត្រូវ​តែ​ទទួល​ទោសគឺ​ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេព្រម​ទាំង​កម្ទេច​ស្តូប​របស់​ពួក​គេ​ទៀត​ផង។

3 ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា:«យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បានគោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។(ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្ដេចតើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។

4 ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការនិយាយ​ស្បថ​បំពានហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិធម៌​ប្រៀប​បាន​នឹងពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុលដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។

5 អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុតព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរពនៅ​បេត-‌អាវេនប្រជា‌ជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជារូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញពី​ចំណោម​ពួក​គេ។