ហូសេ 2 KHSV

1 ចូរ​ហៅ​បង‌ប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ថា “អាំមី”ចូរ​ហៅ​បង‌ប្អូន​ស្រី​របស់​អ្នក​រាល់​គ្នា​ថា“រូហា‌ម៉ា”។

ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ភរិយា​ក្បត់​ចិត្ត

2 ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ!ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យាចេញ​ពី​មុខ​របស់​ខ្លួនចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដីចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!

3 បើ​មិន​ដូច្នោះ​ទេយើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាងទុក​ឲ្យ​ខ្លួន​នៅ​ទទេដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើតយើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង​វាល​រហោ‌ស្ថាន។យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែងយើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។

4 យើង​នឹង​មិន​អាណិត‌អាសូរ​កូន​របស់​នាង​ទេព្រោះ​កូន​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ដែល​កើត​ពីអំពើ​ពេស្យា‌ចារ។

5 ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យាស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេបាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹករោម​ចៀម និង​ក្រណាត់​ទេស‌ឯកសម្រាប់​បិទ‌បាំង​កាយព្រម​ទាំង​ប្រេង និង​ស្រា​ផង។

6 ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លាមក​ស្រះ​ផ្លូវ​របស់​នាងយើង​ដាក់​របង​ឃាំង​នាងដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។

7 នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាងតែ​តាម​ពួក​គេ​មិន​ទាន់​ទេនាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។នាង​ក៏​ពោល​ថា:បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។

8 នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាងយើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរតែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែនព្រះ​បាល​ទៅ​វិញ។

9 ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យកស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូតយើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញនៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរយើង​ក៏​នឹង​យក​រោម​ចៀមនិង​ក្រណាត់​ទេស‌ឯកសម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។

10 ឥឡូវ​នេះ យើង​បើក​កេរ‌ខ្មាស​នាងនៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាងគ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។

11 យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់ការ​សប្បាយ​ទាំង​ប៉ុន្មានហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មីបុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មានក៏​លែង​មាន​ទៀត​ដែរ។

12 យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ឧទុម្ពរ​របស់​នាងព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។

13 យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែនព្រះ​បាល​ទាំង‌ឡាយនាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ករត់​តាម​គូ​ស្នេហ៍​របស់​នាង។រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14 ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាងដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថានយើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។

15 ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ជ្រលង​ភ្នំ​អាកោរនឹង​ក្លាយ​ទៅ​ជា​ទ្វារនាំ​នាង​ទៅ​រក​សេចក្ដី​សង្ឃឹម។នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើងដូច​គ្រា​នាង​នៅ​ពី​ក្មេងគឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។

16 នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​យើង​ថា “ស្វាមី”គឺ​នាង​លែង​ហៅ​យើង​ថា“ព្រះ​ម្ចាស់​នាង​ខ្ញុំ!”ទៀត​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

17 យើង​នឹង​ឲ្យ​នាង​លែង​បញ្ចេញឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀតគឺ​គេ​លែង​រំឭក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។

18 នៅ​ថ្ងៃ​នោះ យើង​នឹង​ចង​សម្ពន្ធ‌មេត្រីជា​មួយ​សត្វ​ព្រៃ បក្សា‌បក្សី និង​សត្វ​លូន​វារដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើងយើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវមិន​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេគឺ​យើង​នឹង​ឲ្យ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។

19 យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាជា​ដរាប​ត​រៀង​ទៅយើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាដោយ​សុចរិត និង​យុត្តិធម៌ដោយ​ភក្ដី‌ភាព និង​អាណិត‌អាសូរ។

20 យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រហើយ​នាង​នឹង​ទទួល​ស្គាល់​ព្រះ‌អម្ចាស់។

21 នៅ​ថ្ងៃ​នោះ យើង​នឹង​ឆ្លើយ​តបពាក្យ​អង្វរ​របស់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។យើង​នឹង​ធ្វើ​ឲ្យ​មេឃ​បង្អុរ​ភ្លៀងយើង​នឹង​ធ្វើ​ឲ្យ​ដី​បង្កើត​ផលតាម​សេចក្ដី​ត្រូវ​ការ។

22 ផែនដី​នឹង​ធ្វើ​ឲ្យ​មាន​ស្រូវព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេងតាម​សេចក្ដី​ត្រូវ​ការ​របស់​វាល​យេសរាល។

23 យើង​នឹង​ព្រោះ​ពូជ​ទុក​សម្រាប់​យើង​នៅ​ក្នុង​ស្រុក។យើង​នឹង​ស្រឡាញ់​ឡូរូ‌ហាម៉ាយើង​នឹង​ហៅ​ឡូអាំ‌មី​ថា“ប្រជា‌រាស្ដ្រ​របស់​យើង”ហើយ​គេ​នឹង​ពោល​មក​យើង​ថា“ព្រះ​នៃ​ទូលបង្គំ!”។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14