1 «កាលអ៊ីស្រាអែលនៅពីក្មេងយើងបានស្រឡាញ់អ៊ីស្រាអែលយើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប។
2 យើងបានហៅគេមកយ៉ាងណាគេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជាសែនព្រះបាលទាំងឡាយហើយដុតគ្រឿងក្រអូបជាសក្ការៈបូជាចំពោះរូបបដិមា។
3 យើងនេះហើយដែលបានកាន់ដៃនិងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរតែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
4 យើងបានណែនាំគេដោយចិត្តអាណិតអាសូរនិងដោយចិត្តស្រឡាញ់។យើងបានថ្នាក់ថ្នមគេដូចឪពុកលើកកូនមកបីថើបហើយយើងអោនកាយបញ្ចុកចំណីដល់គេ។