ហូសេ 11:1-7 KHSV

1 «កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេងយើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែលយើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប។

2 យើងបាន​ហៅ​គេ​មក​យ៉ាង​ណាគេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ប្រជា‌ជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជាសែន​ព្រះ​បាល​ទាំង‌ឡាយហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជាចំពោះ​រូប​បដិមា។

3 យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃនិង​បង្ហាត់​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរតែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។

4 យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរនិង​ដោយ​ចិត្ត​ស្រឡាញ់។យើង​បាន​ថ្នាក់‌ថ្នម​គេដូច​ឪពុក​លើក​កូន​មក​បី​ថើបហើយ​យើង​អោន​កាយ​បញ្ចុក​ចំណី​ដល់​គេ។

5 ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយជន‌ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រកយើង​វិញ​ទេ។

6 សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុងហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយរបស់​អ៊ីស្រា‌អែល។

7 ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេសបោះ​បង់​ចោល​យើង​រហូតយើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើងតែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ។