7 ប្រជាជនរបស់យើងនៅតែរឹងចចេសបោះបង់ចោលយើងរហូតយើងហៅពួកគេឲ្យងើបមើលមកយើងតែគ្មាននរណារវីរវល់តម្កើងយើងទេ។
8 អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្ដេច?អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ?តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូចក្រុងអាដម៉ាឬ?តើយើងគួរធ្វើឲ្យអ្នកបានដូចក្រុងសេបោឬ?ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេយើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
9 យើងមិនអាចប្រព្រឹត្តតាមកំហឹងដ៏ខ្លាំងក្លារបស់យើងយើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីមព្រោះយើងជាព្រះជាម្ចាស់មិនមែនជាមនុស្សទេ!យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នកយើងមិនមែនមក ដោយកំហឹងឡើយ។
10 ពួកគេនឹងដើរតាមព្រះអម្ចាស់ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហពេលឮព្រះអង្គបន្លឺព្រះសូរសៀងកូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញពីស្រុកខាងលិចទាំងញ័ររន្ធត់។
11 ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីបដូចហ្វូងចាបទាំងញ័ររន្ធត់ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាបយើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនវិញ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។