ហូសេ 12 KHSV

ទោស​របស់​កូន​ចៅ​លោក​យ៉ាកុប

1 «អេប្រាអ៊ីម​ចេះ​តែ​នាំ​គ្នា​បោកបញ្ឆោត​យើងកូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង»តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយគេ​ស្មោះ​ត្រង់​នឹង​ព្រះ​ដ៏‌វិសុទ្ធ។

2 អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការគឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។អេប្រាអ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរីហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយស្រុក​អេស៊ីប។

3 ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរព្រះ‌អង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុបព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេព្រះ‌អង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

4 ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយលោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួនលុះ​ដល់​ពេល​ធំ​ពេញ​វ័យគាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។

5 គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវតាគាត់​បាន​ឈ្នះ​ទេវតា​នោះរួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែលគឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។

6 ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់។

7 ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នកចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​រហូត​ត​ទៅ។

8 ប្រជា‌ជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃដូច​កាណានដែរគេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។

9 អេប្រាអ៊ីម​ពោល​ថា:“ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធានដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុងគឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។

10 «ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់យើង​ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទមសា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។

11 យើង​នឹង​និយាយ​ទៅ​កាន់​ពួក​ព្យាការីយើង​នឹង​សម្តែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើនហើយ​យើង​ក៏​នឹង​ចោទ​ជា​ប្រស្នាតាម​រយៈ​ពួក​ព្យាការី​ដែរ»។

12 អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិតដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​យញ្ញ‌បូជានៅ​គីលកាលហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជាគំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។

13 លោក​យ៉ាកុប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាមលោក​អ៊ីស្រា‌អែល​បម្រើ​គេព្រោះ​ចង់​បាន​ប្រពន្ធគាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។

14 ព្រះ‌អម្ចាស់​បាន​ប្រើ​ព្យាការី​មួយ​រូប​ឲ្យ​នាំជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីបហើយ​ព្រះ‌អង្គ​ប្រើ​ព្យាការី​ឲ្យ​មើល​ថែ​ទាំប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

15 អេប្រាអ៊ីម​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់ខក​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំងព្រះ‌អម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេព្រោះ​គេ​បាន​បង្ហូរ​ឈាម។ព្រះ‌អង្គ​ដាក់​ទោស​គេព្រោះ​គេ​ព្រហើន​ដាក់​ព្រះ‌អង្គ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14