10 «ប៉ុន្តែ យើងជាព្រះអម្ចាស់យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទមសាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។
11 យើងនឹងនិយាយទៅកាន់ពួកព្យាការីយើងនឹងសម្តែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើនហើយយើងក៏នឹងចោទជាប្រស្នាតាមរយៈពួកព្យាការីដែរ»។
12 អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិតដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។ពួកគេចេះតែយកគោមកធ្វើយញ្ញបូជានៅគីលកាលហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជាគំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
13 លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអើរ៉ាមលោកអ៊ីស្រាអែលបម្រើគេព្រោះចង់បានប្រពន្ធគាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
14 ព្រះអម្ចាស់បានប្រើព្យាការីមួយរូបឲ្យនាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបហើយព្រះអង្គប្រើព្យាការីឲ្យមើលថែទាំប្រជារាស្ត្ររបស់ព្រះអង្គ។
15 អេប្រាអ៊ីមបានធ្វើឲ្យព្រះអម្ចាស់ខកព្រះហឫទ័យយ៉ាងខ្លាំងព្រះអម្ចាស់របស់គេនឹងដាក់ទោសគេព្រោះគេបានបង្ហូរឈាម។ព្រះអង្គដាក់ទោសគេព្រោះគេព្រហើនដាក់ព្រះអង្គ។