ហូសេ 12:2-8 KHSV

2 អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការគឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។អេប្រាអ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរីហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយស្រុក​អេស៊ីប។

3 ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរព្រះ‌អង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុបព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេព្រះ‌អង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

4 ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយលោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួនលុះ​ដល់​ពេល​ធំ​ពេញ​វ័យគាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។

5 គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវតាគាត់​បាន​ឈ្នះ​ទេវតា​នោះរួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែលគឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។

6 ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់។

7 ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នកចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​រហូត​ត​ទៅ។

8 ប្រជា‌ជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃដូច​កាណានដែរគេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។