ហូសេ 13:1-4 KHSV

1 ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយប្រជា‌ជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នាអេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រា‌អែលប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាលហើយ​គេ​ក៏​បាត់​បង់​ជីវិត។

2 ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាបដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមាតាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាងប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា“យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!”តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?

3 ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទនៅ​ពេល​ព្រលឹមដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹកដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗដូច​កម្ទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវនិង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។

4 ចំណែក​ឯ​យើង​វិញយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកតាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេងទៀត​ក្រៅ​ពី​យើង​ទេក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។