ហូសេ 14:1-7 KHSV

1 អ៊ីស្រា‌អែល​អើយ!ចូរ​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​វិញដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ដួល។

2 ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់​វិញដោយ​រៀបចំ​ពាក្យ​សម្ដី ហើយ​ទូល​ព្រះ‌អង្គ​ថា:សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំសូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំទុក​ជា​យញ្ញ‌បូជា​ជំនួស​គោ​បា។

3 ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេយើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរយើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា“ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យអាណិត‌អាសូរ​ដល់​ជន​កំព្រា។

4 «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេឲ្យ​បាន​ជា​សះ‌ស្បើយគឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្តដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។

5 យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែលដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មកពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅស្រុក​លីបង់។

6 ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវនិង​មាន​គន្ធ‌ពិដោរ​ក្រអូបដូច​ព្រៃ​នៅ​ស្រុក​លីបង់។

7 អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោមម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មីពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រានៅ​ស្រុក​លីបង់។