ហូសេ 14:3-9 KHSV

3 ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេយើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរយើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា“ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យអាណិត‌អាសូរ​ដល់​ជន​កំព្រា។

4 «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេឲ្យ​បាន​ជា​សះ‌ស្បើយគឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្តដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។

5 យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែលដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មកពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅស្រុក​លីបង់។

6 ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវនិង​មាន​គន្ធ‌ពិដោរ​ក្រអូបដូច​ព្រៃ​នៅ​ស្រុក​លីបង់។

7 អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោមម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មីពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រានៅ​ស្រុក​លីបង់។

8 អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើងទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ?គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តបនិង​មើល​ថែ‌រក្សា​អ្នក។យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចីយើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។

9 តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃអាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន?មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះរីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួលព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។