1 ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី”ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា“រូហាម៉ា”។
2 ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ!ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យាចេញពីមុខរបស់ខ្លួនចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដីចេញពីដើមទ្រូងរបស់ខ្លួនទៅ!
3 បើមិនដូច្នោះទេយើងនឹងយកសម្លៀកបំពាក់ចេញពីនាងទុកឲ្យខ្លួននៅទទេដូចថ្ងៃដែលនាងទើបនឹងកើតយើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែងយើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
4 យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពីអំពើពេស្យាចារ។
5 ម្ដាយរបស់ពួកគេជាស្រីពេស្យាស្រីដែលពរផ្ទៃពួកគេបានប្រព្រឹត្តអំពើដ៏អាម៉ាស់នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹករោមចៀម និងក្រណាត់ទេសឯកសម្រាប់បិទបាំងកាយព្រមទាំងប្រេង និងស្រាផង។
6 ហេតុនេះហើយបានជាយើងយកបន្លាមកស្រះផ្លូវរបស់នាងយើងដាក់របងឃាំងនាងដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។
7 នាងខំរត់តាមគូស្នេហ៍របស់នាងតែតាមពួកគេមិនទាន់ទេនាងខំដើររកពួកគេ តែរកមិនឃើញឡើយ។នាងក៏ពោលថា:បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
8 នាងពុំបានយល់ថា គឺយើងឯណេះទេដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាងយើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរតែនាង បែរជាយករបស់ទាំងនោះសែនព្រះបាលទៅវិញ។
9 ហេតុនេះបានជាយើងនឹងវិលមកយកស្រូវរបស់យើងវិញ នៅរដូវចម្រូតយើងនឹងយកស្រាថ្មីរបស់យើងវិញនៅរដូវបេះផ្លែទំពាំងបាយជូរយើងក៏នឹងយករោមចៀមនិងក្រណាត់ទេសឯកសម្រាប់បិទបាំងកាយនាងទៅវិញដែរ។
10 ឥឡូវនេះ យើងបើកកេរខ្មាសនាងនៅចំពោះមុខគូស្នេហ៍របស់នាងគ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11 យើងធ្វើឲ្យនាងបាត់បង់ការសប្បាយទាំងប៉ុន្មានហើយពិធីបុណ្យនានា បុណ្យចូលខែថ្មីបុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មានក៏លែងមានទៀតដែរ។
12 យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់នាងព្រោះនាងពោលថា ចម្ការទាំងនោះជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13 យើងដាក់ទោសនាង តាមចំនួនថ្ងៃដែលនាងបានដុតគ្រឿងក្រអូបសែនព្រះបាលទាំងឡាយនាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែករត់តាមគូស្នេហ៍របស់នាង។រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14 ហេតុនេះយើងនឹងទាក់ទាញចិត្តនាងដោយនាំនាងទៅវាលរហោស្ថានយើងនឹងនិយាយលួងលោមចិត្តនាង។
15 ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឲ្យនាងវិញ។ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរកសេចក្ដីសង្ឃឹម។នៅទីនោះ នាងនឹងឆ្លើយតបមកយើងដូចគ្រានាងនៅពីក្មេងគឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16 នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”គឺនាងលែងហៅយើងថា“ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17 យើងនឹងឲ្យនាងលែងបញ្ចេញឈ្មោះព្រះបាលទាំងនោះទៀតគឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។
18 នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រីជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងយើងនឹងកាច់បំបាក់ធ្នូ និងដាវមិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេគឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយាជាដរាបតរៀងទៅយើងនឹងដណ្ដឹងនាងធ្វើជាភរិយាដោយសុចរិត និងយុត្តិធម៌ដោយភក្ដីភាព និងអាណិតអាសូរ។
20 យើងនឹងដណ្ដឹងនាងធ្វើជាភរិយាដោយចិត្តស្មោះស្ម័គ្រហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។
21 នៅថ្ងៃនោះ យើងនឹងឆ្លើយតបពាក្យអង្វររបស់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀងយើងនឹងធ្វើឲ្យដីបង្កើតផលតាមសេចក្ដីត្រូវការ។
22 ផែនដីនឹងធ្វើឲ្យមានស្រូវព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេងតាមសេចក្ដីត្រូវការរបស់វាលយេសរាល។
23 យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។យើងនឹងស្រឡាញ់ឡូរូហាម៉ាយើងនឹងហៅឡូអាំមីថា“ប្រជារាស្ដ្ររបស់យើង”ហើយគេនឹងពោលមកយើងថា“ព្រះនៃទូលបង្គំ!”។