10 ឥឡូវនេះ យើងបើកកេរខ្មាសនាងនៅចំពោះមុខគូស្នេហ៍របស់នាងគ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11 យើងធ្វើឲ្យនាងបាត់បង់ការសប្បាយទាំងប៉ុន្មានហើយពិធីបុណ្យនានា បុណ្យចូលខែថ្មីបុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មានក៏លែងមានទៀតដែរ។
12 យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់នាងព្រោះនាងពោលថា ចម្ការទាំងនោះជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13 យើងដាក់ទោសនាង តាមចំនួនថ្ងៃដែលនាងបានដុតគ្រឿងក្រអូបសែនព្រះបាលទាំងឡាយនាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែករត់តាមគូស្នេហ៍របស់នាង។រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14 ហេតុនេះយើងនឹងទាក់ទាញចិត្តនាងដោយនាំនាងទៅវាលរហោស្ថានយើងនឹងនិយាយលួងលោមចិត្តនាង។
15 ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឲ្យនាងវិញ។ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរកសេចក្ដីសង្ឃឹម។នៅទីនោះ នាងនឹងឆ្លើយតបមកយើងដូចគ្រានាងនៅពីក្មេងគឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16 នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”គឺនាងលែងហៅយើងថា“ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។