ហូសេ 2:11-17 KHSV

11 យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់ការ​សប្បាយ​ទាំង​ប៉ុន្មានហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មីបុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មានក៏​លែង​មាន​ទៀត​ដែរ។

12 យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ឧទុម្ពរ​របស់​នាងព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។

13 យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែនព្រះ​បាល​ទាំង‌ឡាយនាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ករត់​តាម​គូ​ស្នេហ៍​របស់​នាង។រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14 ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាងដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថានយើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។

15 ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ជ្រលង​ភ្នំ​អាកោរនឹង​ក្លាយ​ទៅ​ជា​ទ្វារនាំ​នាង​ទៅ​រក​សេចក្ដី​សង្ឃឹម។នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើងដូច​គ្រា​នាង​នៅ​ពី​ក្មេងគឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។

16 នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​យើង​ថា “ស្វាមី”គឺ​នាង​លែង​ហៅ​យើង​ថា“ព្រះ​ម្ចាស់​នាង​ខ្ញុំ!”ទៀត​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

17 យើង​នឹង​ឲ្យ​នាង​លែង​បញ្ចេញឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀតគឺ​គេ​លែង​រំឭក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។