14 ហេតុនេះយើងនឹងទាក់ទាញចិត្តនាងដោយនាំនាងទៅវាលរហោស្ថានយើងនឹងនិយាយលួងលោមចិត្តនាង។
15 ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឲ្យនាងវិញ។ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរកសេចក្ដីសង្ឃឹម។នៅទីនោះ នាងនឹងឆ្លើយតបមកយើងដូចគ្រានាងនៅពីក្មេងគឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16 នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”គឺនាងលែងហៅយើងថា“ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17 យើងនឹងឲ្យនាងលែងបញ្ចេញឈ្មោះព្រះបាលទាំងនោះទៀតគឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។
18 នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រីជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងយើងនឹងកាច់បំបាក់ធ្នូ និងដាវមិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេគឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយាជាដរាបតរៀងទៅយើងនឹងដណ្ដឹងនាងធ្វើជាភរិយាដោយសុចរិត និងយុត្តិធម៌ដោយភក្ដីភាព និងអាណិតអាសូរ។
20 យើងនឹងដណ្ដឹងនាងធ្វើជាភរិយាដោយចិត្តស្មោះស្ម័គ្រហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។