5 ម្ដាយរបស់ពួកគេជាស្រីពេស្យាស្រីដែលពរផ្ទៃពួកគេបានប្រព្រឹត្តអំពើដ៏អាម៉ាស់នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹករោមចៀម និងក្រណាត់ទេសឯកសម្រាប់បិទបាំងកាយព្រមទាំងប្រេង និងស្រាផង។
6 ហេតុនេះហើយបានជាយើងយកបន្លាមកស្រះផ្លូវរបស់នាងយើងដាក់របងឃាំងនាងដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។
7 នាងខំរត់តាមគូស្នេហ៍របស់នាងតែតាមពួកគេមិនទាន់ទេនាងខំដើររកពួកគេ តែរកមិនឃើញឡើយ។នាងក៏ពោលថា:បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
8 នាងពុំបានយល់ថា គឺយើងឯណេះទេដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាងយើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរតែនាង បែរជាយករបស់ទាំងនោះសែនព្រះបាលទៅវិញ។
9 ហេតុនេះបានជាយើងនឹងវិលមកយកស្រូវរបស់យើងវិញ នៅរដូវចម្រូតយើងនឹងយកស្រាថ្មីរបស់យើងវិញនៅរដូវបេះផ្លែទំពាំងបាយជូរយើងក៏នឹងយករោមចៀមនិងក្រណាត់ទេសឯកសម្រាប់បិទបាំងកាយនាងទៅវិញដែរ។
10 ឥឡូវនេះ យើងបើកកេរខ្មាសនាងនៅចំពោះមុខគូស្នេហ៍របស់នាងគ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11 យើងធ្វើឲ្យនាងបាត់បង់ការសប្បាយទាំងប៉ុន្មានហើយពិធីបុណ្យនានា បុណ្យចូលខែថ្មីបុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មានក៏លែងមានទៀតដែរ។