ហូសេ 2:8-14 KHSV

8 នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាងយើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរតែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែនព្រះ​បាល​ទៅ​វិញ។

9 ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យកស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូតយើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញនៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរយើង​ក៏​នឹង​យក​រោម​ចៀមនិង​ក្រណាត់​ទេស‌ឯកសម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។

10 ឥឡូវ​នេះ យើង​បើក​កេរ‌ខ្មាស​នាងនៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាងគ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។

11 យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់ការ​សប្បាយ​ទាំង​ប៉ុន្មានហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មីបុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មានក៏​លែង​មាន​ទៀត​ដែរ។

12 យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ឧទុម្ពរ​របស់​នាងព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។

13 យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែនព្រះ​បាល​ទាំង‌ឡាយនាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ករត់​តាម​គូ​ស្នេហ៍​របស់​នាង។រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14 ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាងដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថានយើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។