2 ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។
3 ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។
4 ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។
5 ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រាអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកព្រះអម្ចាស់ជាព្រះរបស់ពួកគេ ព្រមទាំងព្រះបាទដាវីឌជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកព្រះអម្ចាស់ទាំងញាប់ញ័រ ហើយស្វែងរកព្រះពរពីព្រះអង្គ។