ហូសេ 5:1-5 KHSV

1 បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ!ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត!ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់!គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ាអ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ

2 អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីមយើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។

3 យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។

4 អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តរារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រកព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

5 អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯងអ៊ីស្រា‌អែល និង​អេប្រាអ៊ីម ជំពប់​ដួលព្រោះ​តែ​កំហុស​របស់​ខ្លួនហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។