1 គឺនៅពេលយើងចង់ប្រោសអ៊ីស្រាអែលឲ្យបានជានោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិតរបស់សាម៉ារី មុខជាលេចចេញមកដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមកខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
2 ពួកគេមិនចេះគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ឥឡូវនេះ អំពើបាបរបស់ពួកគេឡោមព័ទ្ធពួកគេជុំជិតហើយយើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
3 ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្តដោយពួកគេប្រព្រឹត្តអំពើអាក្រក់ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្តដោយពួកគេបោកប្រាស់។
4 ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅដែលអ្នកដុតនំបុ័ងលែងបន្ថែមអុសចាប់ពីពេលគាត់រៀបចំម្សៅរហូតដល់ពេលដែលម្សៅដោរឡើង។
5 នៅថ្ងៃបុណ្យរបស់ស្ដេចពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹងហើយចូលដៃជាមួយមនុស្សឡកឡឺយ។