ហូសេ 7:6-12 KHSV

6 ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើងរៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះដូច​អគ្គី‌ភ័យ។

7 ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើងពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិតជា​បន្ត​បន្ទាប់​គ្នាតែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។

8 អេប្រាអ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃអេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ

9 ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេគេ​នៅ​តែ​មិន​ដឹង​ខ្លួនគេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយនៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។

10 អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯងតែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេគឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្ដីក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។

11 អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើគ្មាន​ប្រាជ្ញា​ទាល់​តែ​សោះពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។

12 ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះយើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេយើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាបយើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថាពួក​គេ​ជួប‌ជុំ​គ្នា។