7 ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើងពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិតជាបន្តបន្ទាប់គ្នាតែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
8 អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃអេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
9 ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេគេនៅតែមិនដឹងខ្លួនគេចាស់សក់ស្កូវប៉ុណ្ណឹងហើយនៅតែមិនដឹងខ្លួនទៀត។
10 អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯងតែពួកគេពុំបានវិលមករកព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញទេគឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដីក៏ពួកគេមិនស្វែងរកព្រះអង្គដែរ។
11 អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើគ្មានប្រាជ្ញាទាល់តែសោះពួកគេហៅស្រុកអេស៊ីបឲ្យមកជួយពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
12 ពេលដែលពួកគេរត់ចេញទៅនោះយើងបោះសំណាញ់របស់យើងលើពួកគេយើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាបយើងចាប់ពួកគេ នៅពេលយើងឮថាពួកគេជួបជុំគ្នា។
13 ពួកគេពិតជាត្រូវវេទនាពុំខានព្រោះពួកគេបានរត់ចេញឆ្ងាយពីយើងពួកគេពិតជាត្រូវអន្តរាយដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។តើឲ្យយើងលោះពួកគេដូចម្ដេចបានបើពួកគេចេះតែនាំគ្នានិយាយកុហកដាក់យើងដូច្នេះ?