ហូសេ 8:3-9 KHSV

3 អ៊ីស្រា‌អែល​បាន​បោះ​បង់​ការ​ល្អហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។

4 ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើងហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួនទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។

5 អ្នក​ក្រុង​សាម៉ារី​អើយចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើអ្នក​ក្រុង​សាម៉ារីតើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅដោយ​ឥត​សៅហ្មង?

6 រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែលមាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារីនឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។

7 ពួក​គេ​សាប​ព្រោះ​ខ្យល់ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ស្រូវ​ស្កក គ្មាន​បាយ​ហូបហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេសមក​លេប​យក​ទៅ​បាត់​ដែរ។

8 អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ!ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​នានាដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។

9 សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេតែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។