ហូសេ 9:1-6 KHSV

1 អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរនិង​សប្បាយ​រីក‌រាយដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួនអ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាមលាន​បោក​ស្រូវ។

2 ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាបហើយ​ស្រា​ទំពាំង‌បាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។

3 ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធនៅ​ស្រុក​អាស្ស៊ីរី។

4 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ​ឡើយ។សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខអស់​អ្នក​ដែល​បរិភោគ​អាហារ​នោះនឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។អាហារ​របស់​គេ​បាន​ត្រឹម​តែចំអែត​ក្រពះ​ប៉ុណ្ណោះគេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ។

5 តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យសំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

6 មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។ស្រុក​អេស៊ីប​ទទួល​ពួក​គេពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូបចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។