ហូសេ 9:4-10 KHSV

4 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ​ឡើយ។សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខអស់​អ្នក​ដែល​បរិភោគ​អាហារ​នោះនឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។អាហារ​របស់​គេ​បាន​ត្រឹម​តែចំអែត​ក្រពះ​ប៉ុណ្ណោះគេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ។

5 តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យសំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

6 មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។ស្រុក​អេស៊ីប​ទទួល​ពួក​គេពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូបចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។

7 អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថាគ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយគឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើដែល​ខ្លួន​បាន​ប្រព្រឹត្ត។ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាងក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតីព្រោះ​តែ​កំហុស​ដ៏​ធ្ងន់និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។

8 អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការីស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទីហើយ​គេ​ប្រឆាំង​នឹង​គាត់នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។

9 ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយកាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

10 «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែលដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថានយើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នាដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គំរក់ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើមដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។