1 កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។
2 ព្រះបាទអេសាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
3 ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។
4 ស្ដេចបានប្រាប់ជនជាតិយូដាឲ្យស្វែងរកព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជារបស់ព្រះអង្គផង។
5 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ។