២ របាក្សត្រ 14:12-15 KHSV

12 ព្រះ‌អម្ចាស់​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះ‌បាទ​អេ‌សា និង​កង‌ទ័ព​យូដា។

13 ព្រះ‌បាទ​អេ‌សា និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូ‌ពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កង‌ទ័ព​នេះ​ត្រូវ​អន្តរាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​មុខ​ប្រជា‌ជន​របស់​ព្រះ‌អង្គ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អេ‌សា​រឹប​អូស​យក​បាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

14 កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

15 ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។