២ របាក្សត្រ 36:1-5 KHSV

1 ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូ‌សាឡឹម។

2 កាល​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។

3 ស្ដេច​ស្រុក​អេស៊ីប​បាន​ទម្លាក់​រាជ្យ​របស់​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ហើយ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។

4 ព្រះ‌ចៅ​ផារ៉ោន‌នេ‌កោ​បាន​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ព្រះ‌ចៅ​នេកោ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។

5 កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ។