វិវរណៈ 10:8-11 KHSV

8 បន្ទាប់​មក សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ ក៏​ពោល​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖ «សូម​អញ្ជើញ​ទៅ​យក​ក្រាំង​តូច​បើក​ស្រាប់ ក្នុង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។

9 ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ទាំង​សុំ​ឲ្យ​លោក​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ពោះ​ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។

10 ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។

11 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ព្រះ‌បន្ទូល​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។