វិវរណៈ 12:1-4 KHSV

1 ពេល​នោះ មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​ចេញ​មក នៅ​លើ​មេឃ គឺ​មាន​ស្ត្រី​មួយ​រូប​ស្លៀក​ពាក់​ព្រះ‌អាទិត្យ​បិទ‌បាំង​កាយ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ព្រម​ទាំង​មាន​ពាក់​ផ្កាយ​ដប់‌ពីរ​ជា​មកុដ​នៅ​លើ​ក្បាល​ផង។

2 ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សម្រាល​បុត្រ។

3 មាន​ទី​សម្គាល់​មួយ​ទៀត លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា មាន​មកុដ​ប្រាំ‌ពីរ​ដែរ។

4 កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែន‌ដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។