14 នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។
15 ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ
16 ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។
17 នាគក្ដៅក្រហាយនឹងស្ត្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ។
18 បន្ទាប់មក នាគក៏ទៅនៅតាមឆ្នេរខ្សាច់ នាមាត់សមុទ្រ។